ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនោចិត្តានុបរិវត្តិទុកៈ
សនិទស្សនត្តិកចិត្តានុបរិវត្តិទុកៈ
[៧៩២] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
[៧៩៤] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនោចិត្តសំសដ្ឋសមុដ្ឋានទុកៈ
សនិទស្សនត្តិកចិត្តសំសដ្ឋសមុដ្ឋានទុកៈ
[៧៩៦] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833329075171959
ទៅកាន់ទំព័រ៖