ព្រះត្រៃបិដក ភាគ ១១០
[៧៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៩៨] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនោចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ
សនិទស្សនត្តិកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ
[៨០០] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨០២] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833329464883903
ទៅកាន់ទំព័រ៖