ព្រះត្រៃបិដក ភាគ ១១០
[១៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុសម្បយុត្តទុកនកុសលត្តិកៈ
ហេតុសម្បយុត្តទុកកុសលត្តិកៈ
[១៨២] ពឹងផ្អែកនឹងធម៌មិនមែនប្រកបដោយហេតុ មិនមែនជាកុសល។បេ។
នហេតុសហេតុកទុកនកុសលត្តិកៈ
ហេតុសហេតុកទុកកុសលត្តិកៈ
[១៨៣] ធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ មិនមែនជាកុសល ជាបច្ច័យនៃធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ … នៃធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ … ជាបច្ច័យនៃធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសលផង ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ ជាកុសលផង ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនជាហេតុ មិនមែនជាកុសល ជាបច្ច័យនៃធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ
ID: 637833241903681765
ទៅកាន់ទំព័រ៖