ព្រះត្រៃបិដក ភាគ ១១០
[៨០៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ
សនិទស្សនត្តិកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ
[៨០៤] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨០៦] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
នសនិទស្សនត្តិកនអជ្ឈត្តិកទុកៈ
សនិទស្សនត្តិកអជ្ឈត្តិកទុកៈ
[៨០៨] ធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាខាងក្នុង អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់មិនមែនជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833329899055630
ទៅកាន់ទំព័រ៖