ព្រះត្រៃបិដក ភាគ ១២

 [​៣០៣​]​ ​ភិក្ខុ​ឱ្យ​ភិក្ខុ​ដទៃ​ពោលទោស​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ពោលទោស​ ​លុះ​ឱ្យ​គេ​ពោលទោស​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣០៤​]​ ​ភិក្ខុ​លា​គ្រែ​ក្ដី​ ​តាំង​ក្ដី​ ​ពូក​ក្ដី​ ​កៅអី​ក្ដី​ ​ជា​របស់​សង្ឃ​ ​ទុក​ក្នុង​ទីវាល​ ​មិន​សាយ​កម​ក​ទុក​វិញ​ ​ទាំង​មិនបាន​ប្រាប់​ ​(​អ្នកឯទៀត​ ​ឱ្យ​សាយ​កម​ក​ទុក​វិញ​)​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ឈានជំហាន​ជាដំបូង​ ​ឱ្យ​កន្លង​ហួស​លេឌ្ឌុបាត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ទី២​ ​ឱ្យ​កន្លង​ហួស​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣០៥​]​ ​ភិក្ខុ​ក្រាលកម្រាល​សម្រាប់​ដេក​ ​ក្នុង​វិហារ​ជា​របស់​សង្ឃ​ ​ហើយ​មិន​សាយ​កម​ក​ទុក​វិញ​ ​ទាំង​មិនបាន​ប្រាប់​ ​(​អ្នកឯទៀត​ឱ្យ​សាយ​កម​ក​ទុក​វិញ​)​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ឈានជំហាន​ជាដំបូង​ឱ្យ​កន្លង​ផុត​របង​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ទី២​ ​ឱ្យ​កន្លង​ហួស​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣០៦​]​ ​ភិក្ខុ​ដឹង​ថា​ ​មាន​ភិក្ខុ​ផងគ្នា​ចូល​ទៅ​មុន​ ​ក្នុង​វិហារ​ជា​របស់​សង្ឃ​ ​ហើយ​ចូល​ទៅ​ជ្រៀត​ប្រៀ​តទៅ​សម្រេចការ​ដេក​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀប​ដេក​ ​លុះ​ដេក​ស៊ប់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636801543910948348
ទៅកាន់ទំព័រ៖