ព្រះត្រៃបិដក ភាគ ១២

 [​៣១១​]​ ​ភិក្ខុ​ ​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ទៅ​ទូន្មាន​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ទូន្មាន​ ​លុះ​ទូន្មាន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣១២​]​ ​ភិក្ខុ​ទូន្មាន​ពួក​ភិក្ខុនី​ ​ក្នុង​វេលា​ព្រះអាទិត្យ​អស្ដង្គត​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ទូន្មាន​ ​លុះ​ទូន្មាន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣១៣​]​ ​ភិក្ខុ​ចូល​ទៅកាន់​សម្នាក់​ភិក្ខុនី​ ​ហើយ​ទូន្មាន​ពួក​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ទូន្មាន​ ​លុះ​ទូន្មាន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣១៤​]​ ​ភិក្ខុ​និយាយ​ថា​ ​ភិក្ខុ​ទាំងឡាយ​ទូន្មាន​ពួក​ភិក្ខុនី​ ​ព្រោះហេតុតែ​អាមិសៈ​ ​ត្រូវ​អាបត្ដិ​ ​២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​និយាយ​ ​លុះ​និយាយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣១៥​]​ ​ភិក្ខុ​ឱ្យ​ចីវរ​ដល់​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ឱ្យ​ ​លុះ​ឱ្យ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636801544751486424
ទៅកាន់ទំព័រ៖