ព្រះត្រៃបិដក ភាគ ១២

រឿងរ៉ាវ​ដែល​ឧទាយិ​ភិក្ខុ​មាន​អាយុ​តែម្នាក់ឯង​ ​សម្រេចការ​អង្គុយ​ក្នុង​ទី​កំបាំង​ជាមួយនឹង​មាតុគ្រាម​តែម្នាក់​។​ ​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ១​ ​មាន​ក្នុង​សិក្ខាបទ​នោះ​ដែរ​ឬទេ​។​ ​មានតែ​បញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ទេ​។​ ​សិក្ខាបទ​នោះ​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​ ​នោះ​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៥​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​ដាក់ចុះ​ក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​ដាក់ចុះ​ក្នុង​និទាន​ ​រាប់បញ្ចូល​ក្នុង​និទាន​។​ ​សិក្ខាបទ​នោះ​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី​ ​៤​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤យ៉ាង​ ​សិក្ខាបទ​នោះ​ចាត់ជា​វិ​បត្ដិ​អ្វី​។​ ​ចាត់ជា​សីលវិបត្ដិ​ក៏​មាន​ ​ចាត់ជា​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​សិក្ខាបទ​នោះ​ ​ចាត់ជា​កង​នៃ​អាបត្ដិ​ណា​។​ ​ជា​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​ជា​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636801465840912997
ទៅកាន់ទំព័រ៖