ព្រះត្រៃបិដក ភាគ ១២

 [​៦៨៨​]​ ​ភិក្ខុនី​ ​ឋិតនៅ​តែម្នាក់ឯង​ជាមួយនឹង​បុរស​ម្នាក់​ ​ក្នុង​ច្រក​រហូត​ក្ដី​ ​ច្រក​ទាល់​ក្ដី​ ​ផ្លូវបែក​ក្ដី​ ​ត្រូវ​អាបត្ដិ២គឺ​ ​ឋិតនៅ​ក្នុង​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ឋិតនៅ​ក្រៅពី​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៦៨៩​]​ ​ភិក្ខុនី​ ​ចូល​ទៅកាន់​ត្រកូល​ ​ក្នុង​វេលា​មុ​នភ​ត្ដ​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​មិនបាន​ប្រាប់​ម្ចាស់​គេ​ស្រាប់តែ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ឈានជំហាន​ទីមួយ​ចូល​ទៅ​ ​ក្នុង​ទី​ដែល​ភ្លៀង​ធ្លាក់​មិន​ត្រូវ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ទីមួយ​ចូល​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៦៩០​]​ ​ភិក្ខុនី​ ​ចូល​ទៅកាន់​ត្រកូល​ ​ក្នុង​វេ​លា​ក្រោយ​ភ​ត្ដ​ ​មិនបាន​ប្រាប់​ម្ចាស់​គេ​ ​ហើយ​ស្រាប់តែ​អង្គុយ​លើ​អាសនៈ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​អង្គុយ​ ​លុះ​អង្គុយ​ស៊ប់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៦៩១​]​ ​ភិក្ខុនី​ ​ចូល​ទៅកាន់​ត្រកូល​ក្នុង​វេលាវិកាល​ ​ហើយ​មិនបាន​ប្រាប់​ម្ចាស់​គេ​ ​ស្រាប់តែ​ក្រាល​ឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ក្រាល​ក្ដី​ ​នូវ​កម្រាល​សម្រាប់​ដេក​ ​ហើយ​អង្គុយ​សង្កត់​លើ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​អង្គុយ​ ​លុះ​អង្គុយ​ស៊ប់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636801639714457995
ទៅកាន់ទំព័រ៖