ព្រះត្រៃបិដក ភាគ ១២

 [​៦៩៧​]​ ​ភិក្ខុនី​រុះ​ខ្លួនឯង​ ​ឬ​ប្រើ​គេ​ឱ្យ​រុះ​នូវ​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ ​ហើយ​មិន​ដេរ​វិញ​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ឱ្យ​គេ​ដេរ​ឱ្យ​វិញ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​បាចិត្ដិយៈ​។​
 ​[​៦៩៨​]​ ​ភិក្ខុនី​ញ៉ាំង​វារៈ​នៃ​សង្ឃាដី​ ​(​ប្រើ​ផ្លាស់ប្ដូរ​ឧត្ដរា​សង្គៈ​)​ ​ឱ្យ​កន្លង​ហួស៥ថ្ងៃ​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​បាចិត្ដិយៈ​។​
 ​[​៦៩៩​]​ ​ភិក្ខុនី​ប្រើ​ប្រាស់​សង្ក​មនីយ​ចីវរ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែលគេ​ប្រើប្រាស់​ ​លុះ​ប្រើប្រាស់​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧០០​]​ ​ភិក្ខុនី​ធ្វើ​ចីវរ​លាភ​របស់​គណៈ​ឱ្យ​ខូច​ទៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​លុះ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧០១​]​ ​ភិក្ខុនី​ឃាត់​នូវ​ការចែក​ចីវរ​ដែល​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឃាត់​ ​លុះ​ឃាត់​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636801640784269185
ទៅកាន់ទំព័រ៖