ព្រះត្រៃបិដក ភាគ ១២

 [​៧៤៥​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ដល់​កុមារី​ ​មាន​វស្សា​មិន​គ្រប់២០ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 ​[​៧៤៦​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ដល់​កុមារី​មាន​ឆ្នាំ​ពេញ២០ហើយ​ ​តែ​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​អស់២វស្សា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 ​[​៧៤៧​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ ​ដល់​កុមារី​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦​ ​ប្រការ​អស់២ឆ្នាំ​ ​ដែល​សង្ឃ​មិនបាន​សន្មត​ឱ្យ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧៤៨​]​ ​ភិក្ខុនី​មាន​វស្សា​មិនទាន់​គ្រប់១២​ ​ហើយ​ឱ្យ​ឧបសម្បទា​ ​(​គេ​)​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំ​ពុង​ឱ្យ​ប​សម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636801646154806362
ទៅកាន់ទំព័រ៖