ព្រះត្រៃបិដក ភាគ ១២

 [​២៧​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ដែល​ទុក​អតិរេកចីវរ​ឱ្យ​កន្លង​ហួសពី១០ថ្ងៃ​ទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​វេសាលី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទ្រទ្រង់​អតិរេកចីវរ​ ​(​ទុក​ឱ្យ​កន្លង១០ថ្ងៃ​ទៅ​)​។​ ​សិក្ខាបទ​នោះ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ ​១​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ១​។​បេ​។​ ​
 [​២៨​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​នៅ​ប្រាសចាក​ត្រៃចីវរ​អស់​មួយ​យប់​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ភិក្ខុ​ច្រើន​រូប​ផ្ញើ​ចីវរ​ក្នុង​ដៃ​នៃ​ភិក្ខុ​ទាំងឡាយ​ហើយ​ ​(​ស្លៀកដណ្ដប់​)​ ​តែ​ស្បង់​និង​ចីពរ​ចេញ​ដើរទៅ​កាន់​ជនបទ​ចារិក​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636801466539462952
ទៅកាន់ទំព័រ៖