ព្រះត្រៃបិដក ភាគ ១២

ប្រតិ​ស្ថាន​ទុក​ក្នុង​ជម្ពូទ្វីប១​ ​ព្រះ​ចូឡា​ភ័យ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ក្លៀវក្លា​ក្នុង​វិន័យ១​ ​ព្រះ​តិ​ស្ស​ត្ថេ​រ​ ​ជា​អ្នកមាន​ប្រាជ្ញាឈ្លាស​វៃ​ ​ក្នុង​វង្ស​ព្រះ​សទ្ធម្ម១​ ​ព្រះ​ចូឡា​ទេវៈ​ ​ជា​អ្នកមាន​ប្រាជ្ញា​ក្លៀវក្លា​ក្នុង​វិន័យ១​ ​ព្រះ​សី​វត្ថេ​រ​ ​ជា​អ្នកមាន​ប្រាជ្ញាឈ្លាស​វៃ​ ​ក្នុង​វិន័យ​ទាំងអស់១​ ​ព្រះ​នា​គ​ត្ថេ​រទាំង​នេះ​ ​សុទ្ធតែ​ជា​អ្នកមាន​ប្រាជ្ញា​ច្រើន​ ​ចេះ​វិន័យ​ស្ទាត់​ក្នុង​មគ្គ​ ​បាន​ប្រកាស​វិនយបិដក​ទុក​ក្នុង​តម្ព​បណ្ណិ​ទ្វីប​ ​(​លង្កាទ្វីប​)​។​ ​

 [​៤​]​ ​សួរ​ថា​ ​ទុតិយ​បារាជិក​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​ឃើង​ច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទុតិយ​បារាជិក​ ​ព្រះអង្គ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ធ​និយ​ភិក្ខុ​ ​ជា​កូន​នៃ​ស្មូនឆ្នាំង​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ធ​និយ​ភិក្ខុ​ ​ជា​កូន​នៃ​ស្មូនឆ្នាំង​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636801458981380654
ទៅកាន់ទំព័រ៖