ព្រះត្រៃបិដក ភាគ ១២

 [​៦​]​ ​សួរ​ថា​ ​ចតុត្ថ​បារាជិក​ ​ព្រះអង្គ​ ​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​វេសាលី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅ​ទៀប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​នៅ​ទៀប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​ ​នាំគ្នា​ពោល​អួត​នូវ​គុណ​ ​នៃ​ឧត្ដរិមនុស្ស​ធម្ម​នៃ​គ្នា​និង​គ្នា​ ​ដល់​គ្រហស្ថ​ទាំងឡាយ​។​ ​ចតុត្ថ​បារាជិក​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ឡើយ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​ចតុត្ថ​បារាជិក​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាងគឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា១​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ១​ ​តាំង​ឡើង​អំពី​កាយ​ ​អំពី​វាចា​និង​ចិត្ដ១​។​បេ​។​ ​

​ចប់​ ​បារាជិក៤​។​


​ឧទ្ទាន​គឺ​បញ្ជីរឿង​នៃ​បារាជិក​នោះ​ ​ដូច្នេះ​


​[​៧​]​ ​បារាជិក៤​ ​គឺ​ ​សេព​មេថុន១​ ​លួច​ទ្រព្យ​គេ១​ ​សម្លាប់​មនុស្ស១​ ​ពោល​អួត​ឧត្ដរិមនុស្ស​ធម្ម១​ ​ជា​ឆេ​ជ្ជ​វត្ថុ​ ​(​វត្ថុជា​ហេតុ​ឱ្យ​ដាច់​ចាក​ភិក្ខុភាវៈ​)​ ​បណ្ឌិត​មិន​ត្រូវ​សង្ស័យ​ឡើយ​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636801459856890731
ទៅកាន់ទំព័រ៖