ព្រះត្រៃបិដក ភាគ ១២
រឿងរ៉ាវដែលឧទាយិភិក្ខុមានអាយុតែម្នាក់ឯង សម្រេចការអង្គុយក្នុងទីកំបាំងជាមួយនឹងមាតុគ្រាមតែម្នាក់។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ មានក្នុងសិក្ខាបទនោះដែរឬទេ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទ នោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី ៤។ បណ្ដាវិបត្ដិទាំង៤យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិក៏មាន ចាត់ជាអាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ចាត់ជាកងនៃអាបត្ដិណា។ ជាកងនៃអាបត្ដិសង្ឃាទិសេសក៏មាន ជាកងនៃអាបត្ដិបាចិត្ដិយៈក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង
ID: 636801465840912997
ទៅកាន់ទំព័រ៖