ព្រះត្រៃបិដក ភាគ ១២
[២៧] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈចំពោះភិក្ខុដែលទុកអតិរេកចីវរឱ្យកន្លងហួសពី១០ថ្ងៃទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវ ពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុទ្រទ្រង់អតិរេកចីវរ (ទុកឱ្យកន្លង១០ថ្ងៃទៅ)។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ ១ តាំងឡើងអំពីកាយវាចានិងចិត្ដ១។បេ។
[២៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលនៅប្រាសចាកត្រៃចីវរអស់មួយយប់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុច្រើនរូបផ្ញើចីវរក្នុងដៃនៃភិក្ខុទាំងឡាយហើយ (ស្លៀកដណ្ដប់) តែស្បង់និងចីពរចេញដើរទៅកាន់ជនបទចារិក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង
ID: 636801466539462952
ទៅកាន់ទំព័រ៖