ព្រះត្រៃបិដក ភាគ ១២

មិនមែន​ជាស​តិ​វិន័យ​ក៏​មាន​ ​(​ព្រោះថា​)​ ​សតិវិន័យ​ ​ជា​វិន័យ​ផង​ ​ជា​ ​សតិវិន័យ​ផង​។​ ​វិន័យ​ជា​អ​មូឡ្ហ​វិន័យ​ក៏​មាន​ ​មិនមែន​ជា​អ​មូឡ្ហ​វិន័យ​ក៏​ ​មាន​ ​(​ព្រោះថា​)​ ​អ​មូឡ្ហ​វិន័យ​ ​ជា​វិន័យ​ផង​ ​ជា​អ​មូឡ្ហ​វិន័យ​ផង​។​ ​វិន័យ​ ​ជា​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​មិនមែន​ជា​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​(​ព្រោះថា​)​ ​បដិញ្ញាត​ក​រណៈ​ជា​វិន័យ​ផង​ ​ជា​បដិញ្ញាត​ក​រណៈ​ផង​។​ ​វិន័យ​ ​ជា​តស្ស​បា​បិយ​សិកា​ក៏​មាន​ ​មិនមែន​ជា​តស្ស​បា​បិយ​សិកា​ក៏​មាន​ ​(​ព្រោះថា​)​ ​តស្ស​បា​បិយ​សិកា​ជា​វិន័យ​ផង​ ​ជា​តស្ស​បា​បិយ​សិកា​ផង​។​ ​វិន័យ​ ​ជាតិ​ណ​វត្ថា​រកៈ​ក៏​មាន​ ​មិនមែន​ជាតិ​ណ​វត្ថា​រកៈ​ក៏​មាន​ ​(​ព្រោះថា​)​ ​តិណ​វត្ថា​រកៈ​ ​ជា​វិន័យ​ផង​ ​ជាតិ​ណ​វត្ថា​រកៈ​ផង​។​ ​

​ចប់​ ​វិនយ​វារៈ​ ​ជាគម្រប់១២​។​


 [​៨៩៧​]​ ​សួរ​ថា​ ​សម្មុ​ខា​វិន័យ​ ​ជាកុសល​ ​ឬ​ជាអកុសល​ ​ឬ​ជា​អព្យាកតៈ​។​ ​យេ​ភុយ្យសិ​កា​ ​ជាកុសល​ ​ឬ​ជាអកុសល​ ​ឬ​ជា​អព្យាកតៈ​។​ ​សតិវិន័យ​ជាកុសល​ ​ឬ​ជាអកុសល​ ​ឬ​ជា​អព្យាកតៈ​។​ ​អ​មូឡ្ហ​វិន័យ​ ​ជា​ ​កុសល​ ​ឬ​ជាអកុសល​ ​ឬ​ជា​អព្យាកតៈ​។​ ​បដិញ្ញាត​ក​រណៈ​ ​ជាកុសល​ ​ឬ​ ​ជាអកុសល​ ​ឬ​ជា​អព្យាកតៈ​។​ ​តស្ស​បា​បិយ​សិកា​ ​ជាកុសល​ ​ឬ​ជាអកុសល​
ថយ | ទំព័រទី ៤២៣ | បន្ទាប់
ID: 636801721201698799
ទៅកាន់ទំព័រ៖