ព្រះត្រៃបិដក ភាគ ១២

ជាកុសល​ក៏​មាន​ ​ជាអកុសល​ក៏​មាន​ ​ជា​អព្យាកតៈ​ក៏​មាន​។​ ​អា​បត្ដា​ធិ​ករណ៍​ ​ជាកុសល​ក៏​មាន​ ​ជាអកុសល​ក៏​មាន​ ​ជា​អព្យាកតៈ​ក៏​មាន​។​ ​អា​បត្ដា​ធិ​ករណ៍​ ​ជាកុសល​មិន​មាន​ទេ​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​ជាកុសល​ក៏​មាន​ ​ជាអកុសល​ក៏​មាន​ ​ជា​អព្យាកតៈ​ក៏​មាន​។​ ​

​ចប់​ ​កុសល​វារៈ​ ​ជាគម្រប់​ ​១៣​។​


 [​៨៩៩​]​ ​បើ​អ្នកប្រាជ្ញ​កំណត់​យក​យេ​ភុយ្យសិ​កា​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​បាន​ ​ក្នុង​អធិករណ៍​នោះ​ ​កំណត់​យក​សម្មុ​ខា​វិន័យ​ ​(​ទៅ​រម្ងាប់​)​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក​យេ​ភុយ្យសិ​កា​ ​(​ទៅ​រម្ងាប់​)​ ​បាន​ក្នុង​អធិករណ៍​នោះ​ដែរ​ ​តែ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​អ​មូឡ្ហ​វិន័យ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​បដិញ្ញាត​ក​រណៈ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​តស្ស​បាន​បិយ​សិកា​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបាន​ ​កំណត់​យក​តិណ​វត្ថា​រកៈ​ ​(​ទៅ​រម្ងាប់​)​ ​ក្នុង​អធិករណ៍​នោះ​មិនបានទេ​។​ ​បើ​អ្នកប្រាជ្ញ​កំណត់​យក​សតិវិន័យ​ ​(​ទៅ​រម្ងាប់​)​បាន​ ​ក្នុង​អធិករណ៍​ណា​ ​ក៏​កំណត់​យក
ថយ | ទំព័រទី ៤២៥ | បន្ទាប់
ID: 636801721940661065
ទៅកាន់ទំព័រ៖