ព្រះត្រៃបិដក ភាគ ១២
ប្រតិស្ថានទុកក្នុងជម្ពូទ្វីប១ ព្រះចូឡាភ័យ ជាអ្នកមានប្រាជ្ញា ក្លៀវក្លាក្នុងវិន័យ១ ព្រះតិស្សត្ថេរ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងវង្សព្រះសទ្ធម្ម១ ព្រះចូឡាទេវៈ ជាអ្នកមានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះសីវត្ថេរ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងវិន័យទាំងអស់១ ព្រះនាគត្ថេរទាំងនេះ សុទ្ធតែជាអ្នកមានប្រាជ្ញាច្រើន ចេះវិន័យស្ទាត់ក្នុងមគ្គ បានប្រកាសវិនយបិដកទុកក្នុងតម្ពបណ្ណិទ្វីប (លង្កាទ្វីប)។
[៤] សួរថា ទុតិយបារាជិក ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើងច្បាស់ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទុតិយបារាជិក ព្រះអង្គ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង
ID: 636801458981380654
ទៅកាន់ទំព័រ៖