ព្រះត្រៃបិដក ភាគ ១៣

កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​ពន្យល់​ក្នុង​ទី​ដែល​គួរ​ពន្យល់​ ​ភិក្ខុ​ជា​វិន័យធរ​ ​ពន្យល់​ក្នុង​ទី​ដែល​គួរ​ពន្យល់​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៩២​]​ ​សួរ​ថា​ ​ភិក្ខុ​ជា​វិន័យធរ​ ​ពិចារណា​ក្នុង​ទី​ដែល​គួរ​ពិចារណា​ ​តើ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​ ​ពិចារណា​ក្នុង​ទី​ដែល​គួរ​ពិចារណា​ ​កាល​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​ពិចារណា​ក្នុង​ទី​ដែល​គួរ​ពិចារណា​។​បេ​។​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​ពិចារណា​ក្នុង​ទី​ដែល​គួរ​ពិចារណា​ ​កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​ពិចារណា​ក្នុង​ទី​ដែល​គួរ​ពិចារណា​ ​ភិក្ខុ​ពិចារណា​ក្នុង​ទី​ដែល​គួរ​ពិចារណា​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៩៣​]​ ​សួរ​ថា​ ​ភិក្ខុ​សំឡឹង​មើលក្នុង​ទី​គួរ​សំឡឹង​ ​តើ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​ភិក្ខុ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​ ​សំឡឹង​មើលក្នុង​ទី​ដែល​គួរ​សំឡឹង​មើល​ ​កាល​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​សំឡឹង​មើល​ ​ក្នុង​ទី​ដែល​គួរ​សំឡឹង​មើល​។​បេ​។​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​សំឡឹង​មើលក្នុង​ទី​ដែល​គួរ​សំឡឹង​មើល​ ​កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636804068828795388
ទៅកាន់ទំព័រ៖