ព្រះត្រៃបិដក ភាគ ១៣
សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបក្ខពួកដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួក ដោយអាការយ៉ាងនេះ។
[១៩៦] សួរថា ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកចេះដឹងច្រើន ចាំនូវសុត្តៈ សន្សំនូវសុត្តៈ រមែងមើលងាយបុគ្គលអ្នកចេះដឹងតិចនោះថា បុគ្គលនេះ ស្តាប់តិច ជាអ្នកចេះដឹងនិកាយតិច ចាំតិច ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន ដោយអាការយ៉ាងនេះ។
[១៩៧] សួរថា ភិក្ខុមើលងាយភិក្ខុដែលខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាថេរៈ ជាអ្នកដឹងរាត្រី (វែង) បួសមកជាយូរហើយ រមែងមើលងាយភិក្ខុខ្ចីនោះថា ភិក្ខុនេះនៅខ្ចី មិនសូវល្បីល្បាញ ជាអ្នកចេះដឹងតិច មិនចេះច្បាប់ទម្លាប់ អាត្មាអញ នឹងមិនធ្វើតាមពាក្យរបស់ភិក្ខុនេះទេ ដូច្នេះ ក៏
ID: 636804069509674332
ទៅកាន់ទំព័រ៖