ព្រះត្រៃបិដក ភាគ ១៣
លោកបានឮថា ភិក្ខុនេះត្រូវបាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮព្រះបន្ទូលនៃពួកស្តេច លោកបានឮពាក្យនៃពួករាជមហាមាត្រ លោកបានឮពាក្យនៃពួកតិរ្ថិយ ឬបានឮពាក្យនៃពួកសាវ័ករបស់តិរ្ថិយ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឮទេ ខ្ញុំឃាត់បវារណា ដោយគ្រាន់តែរង្កៀសទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយរង្កៀស ដោយហេតុណា លោករង្កៀសដោយហេតុដូចម្តេចខ្លះ លោករង្កៀសអំពីហេតុដូចម្តេច លោករង្កៀសពីកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវបារាជិក ឬលោករង្កៀសថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវបាចិត្តិយៈ លោករង្កៀសថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះ
ID: 636804070806758521
ទៅកាន់ទំព័រ៖