ព្រះត្រៃបិដក ភាគ ១៣

ហេតុ​ដែល​អ្នកចោទ​បានឮ​ ​សម​ដោយហេតុ​ដែល​បានឮ​មែន​ ​វិន័យធរ​គប្បី​ប្រៀបធៀប​នូវ​ហេតុ​ដែល​អ្នកចោទ​បានឮ​ ​ដោយហេតុ​ដែល​បានឮ​ ​(​នោះ​)​ ​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​មិនទាន់​ដល់​ ​(​បារាជិក​)​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុ​ ​ដែល​អ្នកចោទ​បានឮ​នៅឡើយ​ទេ​ ​ឈ្មោះថា​ ​អ្នកចោទ​មាន​សេចក្តី​រង្កៀស​មិន​បរិសុទ្ធ​ ​វិន័យធរ​ ​គប្បី​វិនិច្ឆ័យ​តាម​ពាក្យ​ប្តេជ្ញា​របស់​បុគ្គល​ ​គឺ​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​ហើយ​គប្បី​ធ្វើ​បវារណា​ជាមួយនឹង​ភិក្ខុ​នោះ​ចុះ​។​ ​ហេតុ​ដែល​អ្នកចោទ​បាន​ប៉ះពាល់​ ​សម​ដោយហេតុ​ដែល​បាន​ប៉ះពាល់​មែន​ ​វិន័យធរ​គប្បី​ប្រៀបធៀប​នូវ​ហេតុ​ដែល​អ្នកចោទ​បាន​ប៉ះពាល់​ ​ដោយហេតុ​ដែល​បាន​ប៉ះពាល់​ ​(​នោះ​)​ ​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​មិនទាន់​ដល់​ ​(​បារាជិក​)​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុ​ ​ដែល​អ្នកចោទ​បាន​ប៉ះពាល់​នៅឡើយ​ទេ​ ​ឈ្មោះថា​ ​អ្នកចោទ​ ​មាន​សេចក្តី​រង្កៀស​មិន​បរិសុទ្ធ​ ​វិន័យធរ​ ​គប្បី​វិនិច្ឆ័យ​តាម​ពាក្យ​ប្តេជ្ញា​របស់​បុគ្គល​ ​គឺ​ភិក្ខុ​អ្នកជាប់ចោទ​នោះ​ ​ហើយ​គប្បី​ធ្វើ​បវារណា​ ​ជាមួយនឹង​ភិក្ខុ​នោះ​ចុះ​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636804071384651574
ទៅកាន់ទំព័រ៖