ព្រះត្រៃបិដក ភាគ ១៣

[​៤០៩​]​ ​ទីនោះ​ ​មិនមែន​ជា​សេនាសនៈ​នៅក្នុង​ព្រៃ​ ​ដែលគេ​សន្មត​ថា​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ទេ​ ​ទាំង​សង្ឃ​ ​ក៏​មិនបាន​ឲ្យ​សម្មតិ​ ​ទាំង​ភិក្ខុ​នោះ​ ​ក៏​មិនបាន​ក្រាលកឋិន​ ​(​បើ​ភិក្ខុ​នោះ​)​ ​ទុក​ចីវរ​ក្នុង​ទីនោះ​ ​ហើយ​ទៅកាន់​ទី​មាន​ប្រមាណ​កន្លះ​យោជន៍​ ​លុះ​អរុណរះ​ឡើង​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤១០​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ទាំងពួង​ ​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ប្រកបដោយ​កាយ​ ​មិន​ប្រកបដោយ​វាចា​ ​ក្នុង​ខណៈ​ជាមួយគ្នា​ ​មិន​មុន​មិន​ក្រោយ​(​២​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤១១​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ទាំងពួង​ ​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ប្រកបដោយ​វាចា​ ​មិន​ប្រកបដោយ​កាយ​ ​ក្នុង​ខណៈ​ជាមួយគ្នា​ ​មិន​មុន​មិន​ក្រោយ​(​៣​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ជា​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ទៅ​នៅ​អាស្រ័យ​ក្រោមម្លប់​ឈើ​របស់​ត្រកូល១​ ​មាន​មែក​ធំ​ ​ហើយ​វែង​ ​ចំនួន១យោជន៍​ ​ឬ២យោជន៍​ ​ទោះបី​ភិក្ខុ​នោះ​ទុកដាក់​ចីវរ​ក្រោមម្លប់​ឈើ​នោះ​ ​ហើយ​ដើរទៅ​ចម្ងាយ​កន្លះ​យោជន៍​ ​ហើយ​អរុណរះ​ឡើង​ ​ក៏​មិន​ត្រូវអាបត្តិ​ ​ដ្បិត​មិន​ផុត​ពី​ម្លប់​នៅឡើយ​។​ ​(​២​)​ ​[​សំដៅយក​ភិក្ខុ​ដែល​ចាប់​សក់​ ​ឬ​ម្រាមដៃ​ជាដើម​ ​របស់​ស្ត្រី​ច្រើន​នាក់​ ​ក្នុង​វេលា​ជាមួយគ្នា​។​ ​(​៣​)​ ​គឺ​ភិក្ខុ​ពោល​ពាក្យ​អាក្រក់​ ​ចំពោះ​ទ្វារ​មគ្គ​ជាដើម​ ​របស់​ស្ត្រី​ច្រើន​នាក់​ ​ក្នុង​វេលា​ជាមួយគ្នា​។​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636804176942659147
ទៅកាន់ទំព័រ៖