ព្រះត្រៃបិដក ភាគ ១៣
[៤១៥] បុគ្គលដែលត្រេកអរ ហើយក៏ត្រេកអរថែមទៀត បុគ្គលដែលត្រេកអរហើយ តែគួរនឹងតិះដៀល បុគ្គលដែលត្រេកអរហើយ តែគួរនឹងតិះដៀល ដោយធម៌ណា ធម៌នោះ តើឈ្មោះដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១៦] ឧបសម្បន្ន ត្រូវអាបត្តិសង្ឃាទិសេស (លាយដោយអាបត្តិ) ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ និងទុក្កដ ក្នុងខណៈជាមួយគ្នា(១) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១៧] កុលបុត្រ២រូប មានឆ្នាំ២០គ្រប់គ្រាន់ហើយ ឯកុលបុត្រទាំង២រូបនោះ សឹងមានឧបជ្ឈាយ៍ជាមួយគ្នា អាចារ្យជាមួយគ្នា កម្មវាចាជាមួយគ្នា តែកុលបុត្រមួយរូប ជា
(១) អដ្ឋកថា ថា ភិក្ខុនីមានតម្រេក ទទួលបិណ្ឌបាតអំពីដៃបុរស ដែលមានតម្រេកដែរ យកមកលាយគ្នានឹងសាច់មនុស្ស ខ្ទឹម បណីតភោជន និងសាច់ជាអកប្បិយៈដ៏សេស ហើយយកមកឆាន់ ត្រូវអាបត្តិទាំងនោះ គឺត្រូវថុល្លច្ច័យ ព្រោះឆាន់សាច់មនុស្ស ត្រូវបាចិត្តិយៈ ព្រោះឆាន់ខ្ទឹម ត្រូវបាដិទេសនីយៈ ព្រោះឆាន់បណីតភោជន មានទឹកដោះរាវជាដើម ត្រូវទុក្កដ ព្រោះឆាន់សាច់ជាអកប្បិយៈដ៏សេស បានជាត្រូវអាបត្តិទាំងនោះជាមួយគ្នា ព្រោះយករបស់ទាំងអស់នេះ មកលាយចូលគ្នា ហើយឆាន់។
ID: 636804178001259696
ទៅកាន់ទំព័រ៖