ព្រះត្រៃបិដក ភាគ ១៣

 [​៤៣០​]​ ​កម្ម៤យ៉ាង​ ​គឺ​អបលោកនកម្ម១​ ​ញត្តិកម្ម១​ ​ញត្តិទុតិយកម្ម១​ ​ញត្តិ​ចតុត្ថកម្ម១​។​ ​កម្ម​ទាំង៤នោះ​ ​តែង​វិបត្តិ​ព្រោះ​អាការ​ប៉ុន្មាន​។​ ​កម្ម​ទាំង៤នោះ​ ​តែង​វិបត្តិ​ព្រោះ​អាការ៥​ ​គឺ​វត្ថុ១​ ​ញត្តិ១​ ​អនុ​ស្សា​វនៈ១​ ​សីមា១​ ​បរិសទ្យ១​។​
 [​៤៣១​]​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​វត្ថុ​ដូចម្តេច​។​ ​(​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​វត្ថុ​នោះ​)​ ​គឺ​សង្ឃ​ញុំាង​បណ្ឌក​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​បុគ្គល​ជា​ថេយ្យសំវាស​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​បុគ្គល​ដែល​ចូល​ពួ​ក​តិ​រ្ថីយ៍​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​សត្វតិរច្ឆាន​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​មាតុឃាត​ក​បុគ្គល​ ​(​អ្នកសម្លាប់​មាតា​)​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​បិតុឃាត​ក​បុគ្គល​ ​(​អ្នកសម្លាប់​បិតា​)​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​អរហន្ត​ឃាតក​បុគ្គល​ ​(​អ្នកសម្លាប់​ព្រះអរហន្ត​)​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​ភិក្ខុនី​ទូសកៈ​ ​(​អ្នក​ប្រទូស្ត​ភិក្ខុនី​)​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​សង្ឃភេទ​ក​បុគ្គល​ ​(​អ្នក​បំបែក​សង្ឃ​)​ ​
ថយ | ទំព័រទី ៤២៣ | បន្ទាប់
ID: 636804181964626387
ទៅកាន់ទំព័រ៖