ព្រះត្រៃបិដក ភាគ ១៣

គឺ​បញ្ញត្ត​ដើម្បី​រារាំង​នូវ​ភ័យ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​នូវ​ភ័យ​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​អកុសលធម៌​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​អកុសលធម៌​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​អនុគ្រោះ​ដល់​ពួក​គ្រហស្ថ១​ ​ដើម្បី​ផ្តាច់ផ្តិល​បក្ខពួក​របស់​បុគ្គល​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​សេចក្តី​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា១​ ​ដើម្បី​ញុំាង​ជន​ ​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 636804184452738699
ទៅកាន់ទំព័រ៖