ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​អ្នកចោទ​ត្រូវ​តាម​ធម៌​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ដែលគេ​ចោទ​ត្រូវ​តាម​ធម៌​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​និយត​បុគ្គល​ ​(​ដែល​ប្រកប​ដោ​យមិ​ច្ឆ​ត្ត​និយត​ធម៌​ ​ឬ​សម្មត្ត​និយត​ធម៌​)​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អនិយត​បុគ្គល​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ ​ដែល​គួរ​ដល់​អាបត្តិ​ ​គឺ​ពួក​សាវ័ក​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ ​ដែល​មិន​គួរ​ដល់​អាបត្តិ​ ​គឺ​ព្រះពុទ្ធ​ ​និង​ព្រះ​បច្ចេកពុទ្ធ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ ​ដែល​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ដែល​សង្ឃ​មិនបាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ដែល​សង្ឃ​ឲ្យ​វិនាស​ចេញ​ហើយ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​ដែល​សង្ឃ​មិនបាន​ឲ្យ​វិនាស​ចេញ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​មាន​សំវាស​ស្មើគ្នា​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​វិធី​បញ្ឈប់​បាតិមោក្ខ​។​

​ចប់​ ​ឯក​កៈ​ ​(​ពួ​ក​មួយ​ៗ​)​។​


​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ឯក​កៈ​ ​(​ពួ​ក​មួយ​ៗ​)​ ​នោះ​ដូច្នេះ​


​[​២៥​]​ ​ហេតុ​ដែល​ធ្វើឲ្យ​មាន​អាបត្តិ១​ ​លហុកាបត្តិ១​ ​សាវ​សេសា​បត្តិ១​ ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​អាបត្តិ​ដែល​គួរ​សំដែង​ចេញ​បាន១​ ​អាបត្តិ​ដែល​ជា​ទេសនាគាមិនី១​ ​អាបត្តិ​ដែល​ធ្វើ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636803446394814200
ទៅកាន់ទំព័រ៖