ព្រះត្រៃបិដក ភាគ ១៣

​[​៣៧៤​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​អនិយតៈ​ ​មាន​ប៉ុន្មាន​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​អនិយតៈ​ ​មាន២​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
​[​៣៧៥​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​និ​ស្ស​គ្គិ​យៈ​ ​មាន​ប៉ុន្មាន​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​និ​ស្ស​គ្គិ​យៈ​ ​មាន៤២​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636804169665582922
ទៅកាន់ទំព័រ៖