ព្រះត្រៃបិដក ភាគ ១៣

​[​៣៧៨​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​សេ​ក្ខិយៈ​ ​មាន​ប៉ុន្មាន​ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​នូវ​វិស័យ​របស់​អ្នក​ ​ដែល​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​វិន័យ​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​សេ​ក្ខិយៈ​ ​មាន៧៥​ ​ចូរ​អ្នក​ស្តាប់​នូវ​វិស័យ​របស់ខ្ញុំ​ ​ដែល​ជា​អ្នកដឹង​ច្បាស់​នូវ​វិន័យ​ចុះ​។​ ​ពាក្យ​ដែល​អ្នក​សួរ​មក​ដោយ​ប្រពៃ​ត្រឹមណា​ ​ខ្ញុំ​ក៏បាន​វិស្សជ្ជនា​ ​ដោយ​ប្រពៃ​ត្រឹមនោះ​ហើយ​ ​ពាក្យ​បន្តិចបន្តួច​ ​ដែល​មិនមែន​ជា​ខ្សែបន្ទាត់​ ​មិន​មាន​ក្នុង​ពាក្យ​បុច្ឆា​វិស្សជ្ជនា​នោះ​ឡើយ​។​

​ចប់​ ​ទុតិយ​គា​ថា​សង្គ​ណិ​កៈ​។​

ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636804170295298940
ទៅកាន់ទំព័រ៖