ព្រះត្រៃបិដក ភាគ ១៣

[​៤១៥​]​ ​បុគ្គល​ដែល​ត្រេកអរ​ ​ហើយក៏​ត្រេកអរ​ថែមទៀត​ ​បុគ្គល​ដែល​ត្រេកអរ​ហើយ​ ​តែ​គួរ​នឹង​តិះដៀល​ ​បុគ្គល​ដែល​ត្រេកអរ​ហើយ​ ​តែ​គួរ​នឹង​តិះដៀល​ ​ដោយ​ធម៌​ណា​ ​ធម៌​នោះ​ ​តើ​ឈ្មោះ​ដូចម្តេច​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤១៦​]​ ​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​(​លាយ​ដោយ​អាបត្តិ​)​ ​ថុល្លច្ច័យ​ ​បាចិត្តិយៈ​ ​បាដិទេសនីយៈ​ ​និង​ទុក្កដ​ ​ក្នុង​ខណៈ​ជាមួយគ្នា​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤១៧​]​ ​កុលបុត្រ២រូប​ ​មាន​ឆ្នាំ២០គ្រប់គ្រាន់​ហើយ​ ​ឯ​កុលបុត្រ​ទាំង២រូប​នោះ​ ​សឹង​មាន​ឧបជ្ឈាយ៍​ជាមួយគ្នា​ ​អាចារ្យ​ជាមួយគ្នា​ ​កម្មវាចា​ជាមួយគ្នា​ ​តែ​កុលបុត្រ​មួយ​រូប​ ​ជា​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុនី​មានតម្រេក​ ​ទទួល​បិណ្ឌបាត​អំពី​ដៃ​បុរស​ ​ដែល​មានតម្រេក​ដែរ​ ​យក​មក​លាយ​គ្នា​នឹង​សាច់មនុស្ស​ ​ខ្ទឹម​ ​បណីតភោជន​ ​និង​សាច់​ជា​អកប្បិយៈ​ដ៏​សេស​ ​ហើយ​យក​មក​ឆាន់​ ​ត្រូវអាបត្តិ​ទាំងនោះ​ ​គឺ​ត្រូវ​ថុល្លច្ច័យ​ ​ព្រោះ​ឆាន់​សាច់មនុស្ស​ ​ត្រូវ​បាចិត្តិយៈ​ ​ព្រោះ​ឆាន់​ខ្ទឹម​ ​ត្រូវ​បាដិទេសនីយៈ​ ​ព្រោះ​ឆាន់​បណីតភោជន​ ​មាន​ទឹកដោះ​រាវ​ជាដើម​ ​ត្រូវ​ទុក្កដ​ ​ព្រោះ​ឆាន់​សាច់​ជា​អកប្បិយៈ​ដ៏​សេស​ ​បាន​ជា​ត្រូវអាបត្តិ​ទាំងនោះ​ជាមួយគ្នា​ ​ព្រោះ​យក​របស់​ទាំងអស់​នេះ​ ​មក​លាយ​ចូលគ្នា​ ​ហើយ​ឆាន់​។​
ថយ | ទំព័រទី ៤១៣ | បន្ទាប់
ID: 636804178001259696
ទៅកាន់ទំព័រ៖