ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនធ្វើសេចក្តីអន្តរាយ
(១) ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលជាសាវជ្ជប្បញ្ញត្តិ
(២) ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលជាអនវជ្ជប្បញ្ញត្តិ
(៣) ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលតាំងឡើងអំពីការធ្វើ (ដូចយ៉ាងបារាជិកាបត្តិ)។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលតាំងឡើងអំពីការមិនធ្វើ (ដូចជាភិក្ខុត្រូវអាបត្តិ ព្រោះមិនអធិដ្ឋានចីវរ)។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលតាំងឡើងអំពីការធ្វើ និងការមិនធ្វើ (ដូចក្នុងកុដិការសិក្ខាបទ)។ ភិក្ខុត្រូវស្គាល់អាបត្តិខាងដើម គឺអាបត្តិដែលភិក្ខុត្រូវមុន។ ភិក្ខុត្រូវស្គាល់អាបត្តិខាងចុង គឺអាបត្តិដែលត្រូវបន្ទាប់គ្នាមក។ ភិក្ខុត្រូវស្គាល់អាបត្តិជាចន្លោះ នៃអាបត្តិខាងដើម
(៤) ។ ភិក្ខុត្រូវស្គាល់អាបត្តិជាចន្លោះ នៃអាបត្តិខាងចុង
(៥) ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលខ្លួនសំដែងហើយ ជាអាបត្តិ គួរដល់កិរិយារាប់ គឺដាក់ធុរៈចេញបាន។ ភិក្ខុត្រូវស្គាល់អាបត្តិ
(១) អាបត្តិដែលជាបណ្ណត្តិវជ្ជៈ បើភិក្ខុកន្លងដោយមិនដឹងខ្លួន ក៏មិនធ្វើសេចក្តីអន្តរាយ ដល់សួគ៌ និងព្រះនិព្វានឡើយ។ (២) សាវជ្ជប្បញ្ញត្តិ គឺអាបត្តិដែលជាលោកវជ្ជៈ។ (៣) អនវជ្ជប្បញ្ញត្តិ គឺអាបត្តិជាបណ្ណត្តិវជ្ជៈ។ (៤) អាបត្តិជាចន្លោះ នៃមូលវិសុទ្ធិ គឺបរិសុទ្ធ ព្រោះមូលាយបដិកស្សនៈ។ (៥) អាបត្តិជាចន្លោះ នៃអគ្ឃវិសុទ្ធិ គឺបរិសុទ្ធ ព្រោះបានទទួលអគ្ឃសមោធាន តែក្នុងអដ្ឋកថាកុរុន្ទី ពន្យល់ថា អាបត្តិជាចន្លោះ នៃអាបត្តិខាងដើមនោះ គឺអាបត្តិដែលភិក្ខុត្រូវ ក្នុងបរិវាស ឯអាបត្តិជាចន្លោះ នៃអាបត្តិខាងចុងនោះ គឺភិក្ខុត្រូវ ក្នុងវេលាប្រព្រឹត្តមានត្ត។
ID: 636803445799120129
ទៅកាន់ទំព័រ៖