ព្រះត្រៃបិដក ភាគ ១៤
ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មានខ្លះ មិនមានខ្លះ ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មានក៏មិនមែន មិនមានក៏មិនមែន បើមហារាជ សួរអាត្មាថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វមិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងនេះ ក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងនោះ ក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងដទៃក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនក៏ទេ សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនទេ ក៏មិនមែនដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះសញ្ជ័យវេលដ្ឋបុត្ត កាលបើខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយបន្លែបន្លប់ទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល
ID: 636809412152804133
ទៅកាន់ទំព័រ៖