ព្រះត្រៃបិដក ភាគ ១៤
[១០០] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរចំពោះព្រះមានព្រះភាគ សូមទ្រង់ព្រះមេត្តាប្រោស ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ បានដល់សិល្បៈរបស់បុគ្គលនោះៗ គឺសិល្បៈរបស់បុគ្គលអ្នកកាន់ការខាងដំរី អ្នកកាន់ការខាងសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (លុកចូលក្នុងសង្គ្រាម) ពួកអ្នកស្ទុះចូលទៅក្នុងសង្គ្រាម (អ្នកយកអាសា) ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួកយោធាអ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ដែលជាទីស្រឡាញ់នៃចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួកជាងកោរកាត់ ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើអាហារ ពួកជាងក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាងត្បាញផែង ពួកស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះរាប់ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនឯណានីមួយដទៃទៀត ដែលមានបែបយ៉ាងនេះក្តី បុគ្គលទាំងនោះ រមែងចិញ្ចឹមជីវិតអាស្រ័យនូវផលរបស់សិល្បៈ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំងនោះ រមែងធ្វើនូវខ្លួនឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ (ដោយកម្លាំងកាយ កម្លាំងប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវសេចក្តីសុខ ឲ្យពេញលេញ រមែងធ្វើនូវកូន និងប្រពន្ធ ឲ្យដល់
ID: 636809412713546206
ទៅកាន់ទំព័រ៖