ព្រះត្រៃបិដក ភាគ ១៤

ដែល​បែកគ្នា​ហើយ​ ​ឬ​ឲ្យកម្លាំង​ថែម​ដល់​ពួក​ជន​ ​ដែល​ជា​នឹងគ្នា​ហើយ​ ​មាន​សេចក្តី​ព្រមព្រៀង​គ្នា​ជាទី​ត្រេកអរ​ ​ត្រេកអរ​តែ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​រីករាយ​តែ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​ជា​អ្នក​និយាយ​តែ​វាចា​ដែល​ជា​គ្រឿង​ធ្វើ​នូវ​សេចក្តី​ព្រមព្រៀង​គ្នា​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​លះបង់​ផរុសវាចា​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​ក៏​វាចា​ណា​ដែល​មិន​មានទោស​ ​នាំមក​នូវ​សេចក្តី​សុខ​ដល់​ត្រចៀក​ ​(​អ្នកដទៃ​)​ ​ជា​ពាក្យ​គួរឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ជា​ពាក្យ​គួរ​តម្កល់ទុក​ក្នុង​ហឫទ័យ​ ​ជា​សំដី​របស់​អ្នកក្រុង​ ​ជា​ពាក្យជា​ទី​ត្រេកអរ​នៃ​ជន​ច្រើន​គ្នា​ ​ជាទី​គាប់ចិត្ត​នៃ​ជន​ច្រើន​គ្នា​ ​តែង​ពោល​នូវ​វាចា​មាន​សភាព​ដូច្នោះ​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​លះបង់​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកពោល​នូវ​ពាក្យ​ក្នុង​កាលគួរ​ ​ពោល​នូវ​ពាក្យពិត​ ​ពោល​នូវ​អត្ថ​ ​ពោល​នូវ​ធម៌​ ​ពោល​នូវ​វិន័យ​ ​ពោល​នូវ​ពាក្យ​គួរ​តម្កល់ទុក​ក្នុង​ហឫទ័យ​ ​ជា​ពាក្យ​ប្រកបដោយ​គ្រឿង​អាង​ ​ជា​ពាក្យ​មានកំណត់​ ​ជា​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​តាមកាល​ដ៏​គួរ​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​វៀរ​ស្រឡះ​ចាក​ការ​ធ្វើ​ពីជគាម​ ​និង​ភូតគាម​(​១​)​ ​ឲ្យ​វិនាស​។​ ​ជា​អ្នក​បរិភោគ​ភត្ត​តែ១ពេល​ ​វៀរ​បរិភោគ​ក្នុង​រាត្រី​ ​វៀរ​បរិភោគ​ក្នុង​កាល​ខុស​។​ ​វៀរចាក​ការ​
​(​១​)​ ​វត្ថុ​ដែល​មានពូជ​ដុះឡើង​បាន​ ​តែ​មិន​ដុះ​ជាប់នឹង​ផែនដី​ ​មាន​គ្រាប់​ឈើ​ជាដើម​ ​ហៅថា​ពីជគាម​,​ ​ឈើ​ ​ស្មៅ​ជាដើម​ ​ដែល​ដុះ​ជាប់នឹង​ផែនដី​ ​ហៅថា​ ​ភូតគាម​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636809416219806752
ទៅកាន់ទំព័រ៖