ព្រះត្រៃបិដក ភាគ ១៤

 [​១០០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​ចំពោះ​ព្រះមានព្រះភាគ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​ ​បាន​ដល់​សិល្បៈ​របស់​បុ​គ្គ​លនោះៗ​ ​គឺ​សិល្បៈ​របស់​បុគ្គល​អ្នកកាន់ការ​ខាង​ដំរី​ ​អ្នកកាន់ការ​ខាង​សេះ​ ​អ្នកកាន់ការ​ខាង​រថ​ ​ពួក​ខ្មាន់ធ្នូ​ ​ពួក​អ្នក​កាន់​ទង់ជ័យ​ ​(​មុខ​)​ ​ពួក​អ្នក​ចាត់​ទ័ព​ ​ពួក​អ្នក​បញ្ជូនស្បៀង​ ​ពួក​ព្រះរាជ​បុត្ត​អ្នក​ពុះពារ​ ​(​លុកចូល​ក្នុង​សង្គ្រាម​)​ ​ពួក​អ្នក​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម​ ​(​អ្នក​យកអាសា​)​ ​ពួក​យោធា​អ្នក​អង់អាច​ ​ពួក​សេនា​អ្នក​ក្លៀវក្លា​ ​ពួក​យោធា​អ្នក​ពាក់អាវ​ក្រោះ​ ​ពួក​កូន​នៃ​ជន​ជា​ទាសៈ​ ​(​ដែល​ជាទីស្រឡាញ់​នៃ​ចៅហ្វាយនាយ​)​ ​ពួក​អ្នកធ្វើ​នំ​ ​ពួក​ជាង​កោរ​កាត់​ ​ពួក​អ្នក​ផ្ងូត​ទឹក​ ​ពួក​អ្នកធ្វើ​អាហារ​ ​ពួក​ជាង​ក្រងផ្កា​ ​ពួក​ជាង​ជ្រលក់​ ​ពួក​ជាងតម្បាញ​ ​ពួក​ជាង​ត្បាញ​ផែង​ ​ពួក​ស្មូនឆ្នាំង​ ​ពួក​អ្នកចេះ​លេខនព្វន្ត​ ​ពួក​អ្នកចេះ​រាប់​ដោយ​ម្រាមដៃ​ទទេ​ ​ពុំ​នោះ​សោត​ ​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ឯណា​នីមួយ​ដទៃទៀត​ ​ដែល​មាន​បែបយ៉ាង​នេះ​ក្តី​ ​បុគ្គល​ទាំងនោះ​ ​រមែង​ចិញ្ចឹមជីវិត​អាស្រ័យ​នូវ​ផល​របស់​សិល្បៈ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​បុគ្គល​ទាំងនោះ​ ​រមែង​ធ្វើ​នូវ​ខ្លួន​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​(​ដោយ​កម្លាំងកាយ​ ​កម្លាំង​ប្រាជ្ញា​)​ ​រមែង​ធ្វើ​មាតាបិតា​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​នូវ​កូន​ ​និង​ប្រពន្ធ​ ​ឲ្យ​ដល់​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636809412713546206
ទៅកាន់ទំព័រ៖