ព្រះត្រៃបិដក ភាគ ១៥
ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ក៏គួរនឹងពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន ដូច្នេះ ក៏គួរដែរ។ ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែអចេលកៈវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែមិនគួរនឹងពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបានដូច្នេះទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មា
ID: 636811809895437167
ទៅកាន់ទំព័រ៖