ព្រះត្រៃបិដក ភាគ ១៥
កើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកដៀលព្រះអរិយៈបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះរំលាងកាយទៅបន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ
(១) ទុគ្គតិ
(២) វិនិបាត
(៣) នរក
(៤) មួយសោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលនូវព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងកាយទៅ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់
(១) កំណើតសត្វតិរច្ឆាន ។ (២) បេតវិស័យ ។ (៣) អសុរកាយ ដែលមានមហិទ្ធិឫទ្ធិ ដូចរាហូអសុរិន្ទជាដើម។ (៤) នរក គឺលោកដែលគ្មានសេចក្តីចំរើន មានច្រើនប្រការ មានអវិចិនរកជាដើម ។
ID: 636811842881523863
ទៅកាន់ទំព័រ៖