ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមរូប តែងមានដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេសនោះ មិនមានហើយ បើដូច្នេះ តើផស្សៈ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង នាមរូបនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃផស្សៈ។ ពាក្យថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយអាការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលនាមរូបកើតមាន ព្រោះវិញ្ញាណ ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវិញ្ញាណនឹងមិនចុះស៊ប់ គឺមិនប្រព្រឹត្តទៅដោយអំណាចនៃបដិសន្ធិ ក្នុងផ្ទៃនៃមាតាហើយ បើដូច្នេះ តើ
ID: 636814172264062023
ទៅកាន់ទំព័រ៖