ព្រះត្រៃបិដក ភាគ ១៦

 [​១២២​]​ ​លុះ​បុ​ក្កុ​សម​ល្ល​បុត្ត​ ​ចេញទៅ​មិនទាន់​យូរប៉ុន្មាន​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​យក​សំពត់​ដែល​មានសាច់​មដ្ឋ១គូ​ ​មាន​សម្បុរ​ដូច​មាស​សិង្គី​ ​ដែល​គួរ​ប្រើប្រាស់​ ​(​ម្តង​ៗ​)​ ​នោះ​ ​ទៅ​បំពាក់​ព្រះ​កាយ​នៃ​ព្រះមានព្រះភាគ​។​ ​ឯ​សំពត់​ដែល​ព្រះ​អានន្ទ​យក​ទៅ​បំពាក់​ព្រះ​កាយ​នៃ​ព្រះមានព្រះភាគ​នោះ​ ​(​ក៏​អាប់​សម្បុរ​)​ ​ប្រាកដ​ដូចជា​រងើកភ្លើង​ ​ដែល​ប្រាសចាក​អណ្តាត​ភ្លើង​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ ​ជា​អស្ចារ្យ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ចំឡែក​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ឆវិវណ្ណ​របស់​ព្រះ​តថាគត​ ​ស្អាត​បរិសុទ្ធ​ ​ផូរផង់​ដល់​ម្ល៉ោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំពត់​ដែល​មានសាច់​មដ្ឋ១គូ​ ​មាន​សម្បុរ​ដូច​មាស​សិង្គី​ ​ដែល​គួរ​ប្រើប្រាស់​ ​(​ម្តង​ៗ​)​នោះ​ ​ដែល​ខ្ញុំ​ព្រះអង្គ​ ​យក​ទៅ​បំពាក់​ព្រះ​កាយ​នៃ​ព្រះមានព្រះភាគ​ ​(​ក៏​អាប់​សម្បុរ​)​ ​ប្រាកដ​ដូចជា​រងើកភ្លើង​ ​ដែល​ប្រាសចាក​អណ្តាត​ភ្លើង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ហេតុនេះ​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​កាយ​តថាគត​ស្អាត​ ​ឆវិវណ្ណ​ក៏​បរិសុទ្ធ​ ​ផូរផង់​ក្រៃពេក​ ​ក្នុង​កាល​ទាំងពីរ​ ​កាល​ទាំងពីរ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​រាត្រី​ណា១​ ​កាល​តថាគត​បរិនិព្វាន​ដោយ​អនុបាទិសេស
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636814428294796143
ទៅកាន់ទំព័រ៖