ព្រះត្រៃបិដក ភាគ ១៦

សន្សំ​ហើយ​ ​ម្នាល​អានន្ទ​ ​អ្នក​គប្បី​បន្ទោបង់​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយក្រោយ​របស់​ចុន្ទ​កម្មា​របុ​ត្ត​ ​យ៉ាងនេះ​ឯង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នេះ​ហើយ​ ​ទ្រង់​បន្លឺ​នូវ​ឧទាន​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​[​១២៧​]​ ​បុណ្យ​ ​រមែង​ចំរើន​ដល់​អ្នកឲ្យ​ទាន​ ​វេរា​មិន​ចំរើន​ដល់​បុគ្គល​អ្នក​សង្រួម​ ​បុគ្គល​អ្នក​ឈ្លាស​ ​(​បរិបូណ៌​ដោយ​ញាណ​)​ ​រមែង​លះបង់​ ​នូវ​អំពើលាមក​បាន​ ​បុគ្គល​នោះ​ ​ក៏​បរិនិព្វាន​ ​ព្រោះ​អស់​រាគៈ​ ​ទោសៈ​ ​មោហៈ​។​

​ចប់​ ​ពុទ្ធ​ភាណវារៈ​ ​ទី៤​។​


 [​១២៨​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​ត្រើយ​ខាងនាយ​នៃ​ស្ទឹង​ហិរញ្ញ​វតី​ ​នឹង​ចូល​ទៅកាន់​សាលវ័ន​ ​របស់​ពួក​មល្ល​ក្សត្រ​ ​ដែល​ជាទី​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636814429984272776
ទៅកាន់ទំព័រ៖