ព្រះត្រៃបិដក ភាគ ១៦

សមណៈ​(​ទី១​)​ ​ក៏​មានតែ​ក្នុង​សាសនា​ ​សមណៈ​ទី២​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៣​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៤​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​បរ​ប្ប​វាទ​ ​(​វាទៈ​នៃ​គ្រូ​ដទៃ​)​ ​អំពីសំណាក់​នៃ​បុគ្គល​ដទៃ​ ​រមែង​សូន្យ​ចាក​ពួក​សមណៈ​ ​(​នេះ​)​ ​ម្នាល​សុ​ភទ្ទ​ ​មួយទៀត​ ​ភិក្ខុ​ទាំងនេះ​ ​គប្បី​នៅ​ដោយ​ប្រពៃ​ ​លោក​នឹង​មិនបាន​សូន្យ​ចាក​ពួក​អរហន្ត​ឡើយ​។​
​[​១៣៩​]​ ​ម្នាល​សុ​ភទ្ទ​ ​កាល​តថាគត​មាន​វ័យ២៩ឆ្នាំ​ ​បាន​បួស​ហើយ​ ​ជា​អ្នក​ស្វែងរក​នូវ​កុសល​ ​(​សព្វញ្ញុតញ្ញាណ​)​ ​ម្នាល​សុ​ភទ្ទ​ ​កាលណាបើ​តថាគត​ ​បួស​បាន​ជាង៥០ឆ្នាំ​ហើយ​ ​ញុំាង​ប្រទេស​ ​គឺ​វិបស្សនា​មគ្គ​ ​ឲ្យ​ប្រព្រឹត្តទៅ​ជាប្រក្រតី​ ​ដើម្បី​ធម៌​ដែល​គួរ​ត្រាស់​ដឹង​ ​គឺ​អរិយមគ្គ​ ​ព្រោះហេតុនោះ​ ​សមណៈ​ ​(​ទី១​)​ ​ខាងក្រៅ​អំពី​សាសនា​នៃ​តថាគត​នេះ​ ​មិន​មាន​ឡើយ​។​

 សមណៈ​ទី២ក្តី​ ​មិន​មាន​ ​សមណៈ​ទី៣ក្តី​ ​មិន​មាន​ ​សមណៈ​ទី៤ក្តី​ ​ក៏​មិន​មាន​ដែរ​ ​បរ​ប្ប​វាទ​អំពីសំណាក់​នៃ​បុគ្គល​ដទៃ​ ​រមែង​សូន្យ​ចាក​ពួក​សមណៈ​ ​(​នេះ​)​ ​ម្នាល​សុ​ភទ្ទ​ ​មួយទៀត​ ​ភិក្ខុ​ទាំងនេះ​ ​គប្បី​នៅ​ដោយ​ប្រពៃ​ ​លោក​នឹង​មិនបាន​សូន្យ​ចាក​ពួក​អរហន្ត​ឡើយ​។​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636814443024938659
ទៅកាន់ទំព័រ៖