ព្រះត្រៃបិដក ភាគ ១៦

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​បញ្ញត្តិ​នៃ​នាមរូប​ ​តែង​មាន​ដោយ​អាការ​ណា​ ​ដោយ​លិង្គ​ណា​ ​ដោយ​និមិត្ត​ណា​ ​ដោយ​ឧទ្ទេស​ណា​ ​កាលបើ​អាការ​នោះ​ ​លិង្គ​នោះ​ ​និមិត្ត​នោះ​ ​ឧទ្ទេស​នោះ​ ​មិន​មាន​ហើយ​ ​បើដូច្នេះ​ ​តើ​ផស្សៈ​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​នាមរូប​នេះ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​ផស្សៈ​។​ ​ពាក្យ​ថា​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​នេះ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​អាការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ​ដែល​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ ​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​វិញ្ញាណ​នឹង​មិន​ចុះ​ស៊ប់​ ​គឺ​មិន​ប្រព្រឹត្តទៅ​ដោយអំណាច​នៃ​បដិសន្ធិ​ ​ក្នុង​ផ្ទៃ​នៃ​មាតា​ហើយ​ ​បើដូច្នេះ​ ​តើ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636814172264062023
ទៅកាន់ទំព័រ៖