ព្រះត្រៃបិដក ភាគ ១៦
ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នាមរូបនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវិញ្ញាណ។ ម្នាលអានន្ទ នាមរូប គប្បីកើតចាស់ស្លាប់ ឬច្យុត ឬចាប់បដិសន្ធិ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ គន្លងនៃឈ្មោះក្តី គន្លងនៃភាសាក្តី គន្លងនៃបញ្ញត្តិក្តី ហេតុដែលគួរដឹងដោយបញ្ញត្តិក្តី វដ្តៈក្តី រមែងប្រព្រឹត្តទៅ ដោយហេតុមានប្រមាណប៉ុណ្ណេះៗឯង។ ខន្ធបញ្ចកៈ រមែងប្រាកដដោយការបញ្ញត្តិនូវឈ្មោះ (មានវេទនា និងសញ្ញាជាដើម) នាមរូបនេះ រមែងប្រព្រឹត្តទៅជាមួយនឹងវិញ្ញាណ។
[៦១] ម្នាលអានន្ទ ចុះបុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តដោយហេតុមានប៉ុន្មានប្រការ។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញមានរូប នឹងមានប្រមាណតិច
(១) ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមានរូប និងមិនមានទីបំផុត
(២) ក៏មាន។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញមិនមានរូប និងមាន
(១) អដ្ឋកថា ថា បុគ្គលណាកាន់យកនូវកសិណនិមិត្ត ដែលមិនចំរើន គឺថោកថយ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនដែលមានរូប និងមានប្រមាណតិច។ ពាក្យថា រូប សំដៅយកកសិណនិមិត្ត ពាក្យថា មានប្រមាណតិច សំដៅយកកសិណនិមិត្តដែលថោកថយ។ (២) បុគ្គលណាកាន់យកនូវកសិណនិមិត្តដែលចំរើន ថាជាខ្លួនខ្ពង់ខ្ពស់ដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនថា មានរូប និងមិនមានទីបំផុត ពាក្យថា រូប សំដៅយកកសិណនិមិត្ត ពាក្យថា មិនមានទីបំផុត សំដៅយកកសិណនិមិត្ត ដែលខ្ពង់ខ្ពស់ថ្លៃថ្លា។
ID: 636814173000304134
ទៅកាន់ទំព័រ៖