ព្រះត្រៃបិដក ភាគ ១៦

នេះ​ ​រោយ​ចោល​នូវ​សេចក្តី​ជ្រះថ្លា​នោះ​ ​ក្នុង​ទី​មាន​ខ្យល់​ច្រើន​ផង​ ​បណ្តែត​ចោល​ក្នុង​ស្ទឹង​ ​ដែល​មាន​ខ្សែទឹក​ ​ហូរ​រហ័ស​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ផ្ងារ​ឡើង​នូវ​របស់​ដែលគេ​ផ្កាប់​ក្តី​ ​បើក​ឡើង​នូវ​របស់​ដែលគេ​គ្រប​ទុក​ក្តី​ ​ចង្អុរ​ប្រាប់ផ្លូវ​ដល់​បុរស​ ​ដែល​វង្វេងផ្លូវ​ក្តី​ ​ទ្រោល​ប្រទីប​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​អ្នកមាន​ចក្ខុ​នឹង​បានឃើញ​រូប​ក្តី​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រកាស​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ថា​ជាស​រណៈ​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សមរ​ណ​គមន៍​ ​ស្មើដោយ​ជីវិត​។​ ​គ្រានោះ​ ​បុ​ក្កុ​សម​ល្ល​បុត្ត​ ​ហៅ​បុរស​ម្នាក់​ថា​ ​ម្នាល​នាយ​ ​ចូរ​អ្នក​ទៅ​យក​សំពត់​ ​ដែល​មានសាច់​មដ្ឋ១គូ​ ​មាន​សម្បុរ​ដូច​មាស​សិង្គី​ ​ដែល​ខ្ញុំ​គួរ​ប្រើប្រាស់​ ​(​ម្តង​ៗ​)​ ​មក​ដោយ​ឆាប់​។​ ​បុរស​នោះ​ ​ទទួល​បន្ទូល​បុ​ក្កុ​សម​ល្ល​បុត្ត​ថា​ ​ព្រះករុណា​ម្ចាស់​ ​ហើយក៏​ទៅ​យក​សំពត់​ ​ដែល​មានសាច់​មដ្ឋ១គូ​ ​មាន​សម្បុរ​ដូច​មាស​សិង្គី​ ​ដែល​ខ្ញុំ​គួរ​ប្រើប្រាស់​ ​(​ម្តង​ៗ​)​នោះ​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636814427809118364
ទៅកាន់ទំព័រ៖