ព្រះត្រៃបិដក ភាគ ១៦

ទើប​ពួក​ភិក្ខុ​ជា​អារ​ទ្ធ​ចិត្ត​ ​(​អ្នកមាន​ចិត្តត្រេកអរ​)​ ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភិក្ខុភាវៈ​បាន​ ​តែថា​ ​សភាវៈ​នៃ​បុគ្គល​ដែល​ផ្សេងគ្នា​ ​តថាគត​ដឹង​ច្បាស់​ហើយ​ ​ក្នុង​រឿង​នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ពួក​បុគ្គល​ធ្លាប់​ជា​អន្យតិរ្ថិយ​ហើយ​ ​ប្រាថ្នា​បព្វជ្ជា​ ​ប្រាថ្នា​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​នៅ​បរិវាស​អស់​កំណត់៤ខែ​ ​លុះ​កន្លង៤ខែ​ហើយ​ ​ទើប​ពួក​ភិក្ខុ​ជា​អារ​ទ្ធ​ចិត្ត​ ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភិក្ខុភាវៈ​បាន​ ​ខ្ញុំ​ព្រះអង្គ​នឹង​នៅ​បរិវាស​ ​អស់​កំណត់៤ឆ្នាំ​ ​លុះ​កន្លង៤ឆ្នាំ​ហើយ​ ​សូម​ពួក​ភិក្ខុ​ជា​អារ​ទ្ធ​ចិត្ត​ ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភិក្ខុភាវៈ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកបំបួស​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ផង​ចុះ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​ពោល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​នែ​អាវុសោ​អានន្ទ​ ​លោកម្ចាស់​ពេញ​ហៅ​ជា​មានលាភ​ ​នែ​អាវុសោ​អានន្ទ​ ​អត្តភាព​ជា​មនុស្ស​ ​លោកម្ចាស់​ក៏បាន​ដោយ​ល្អ​ហើយ​ ​ព្រោះថា​ ​ព្រះ​សាស្តា​ ​បាន​អភិសេក​លោកម្ចាស់​ ​ដោយ​ការ​អភិសេក​ជា​អន្តេវាសិក​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ក្នុង​សាសនា​នេះ​។
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636814443535167843
ទៅកាន់ទំព័រ៖