ព្រះត្រៃបិដក ភាគ ១៧
បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវពាក្យដែលប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសម្មាសម្ពុទ្ធថា មែនពិត ព្រះបរិយត្តិធម៌ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ គួរដល់ឯហិបស្សវិធី ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាននោះរបើកហើយ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ព្រោះថា ជនទាំងឡាយណានីមួយ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ព្រះអរិយៈ មួយទៀត ជនទាំងឡាយណា ជាឱបបាតិកៈ ជាជនទៀងក្នុងធម៌ ខ្ញុំខ្លាចអំពើមុសាវាទ មិនអាចនឹងរាប់ជនទាំងអម្បាលនោះ ដូច្នេះថា ពួកជននៅក្នុងដែនមគធៈ ច្រើនជាង២លាន ៤សែន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ID: 636816192829481754
ទៅកាន់ទំព័រ៖