ព្រះត្រៃបិដក ភាគ ១៧

មក​ហើយ​ ​ការសំដែង​នូវ​ធម៌​ដ៏​ថ្លៃថ្លា​ ​មាន​សភាព​យ៉ាងនេះ​ ​ក៏​ប្រាកដហើយ​ ​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក៏​ប្រាកដហើយ​ក្នុង​អតីតកាល​ ​ព្រះ​សាស្តា​ដ៏​ប្រសើរ​ ​មាន​សភាព​យ៉ាងនេះ​ ​មុខ​ជា​នឹង​មានត​ទៅ​ ​ការសំដែង​នូវ​ធម៌​ដ៏​ថ្លៃថ្លា​ ​មាន​សភាព​យ៉ាងនេះ​ ​នឹង​ប្រាកដ​ឡើង​ ​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក៏​នឹង​ប្រាកដ​ឡើង​ ​ក្នុង​អនាគតកាល​។​ ​
 ​[​៤៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​ពោល​នូវ​សេចក្តី​នេះ​ ​នឹង​ពួក​តាវត្តិង្ស​ទេវតា​ហើយ​។​ ​កាល​សន​ង្កុ​មារ​ព្រហ្ម​ ​ពោល​សេចក្តី​នោះ​ ​នឹង​តាវត្តិង្ស​ទេវតា​ ​វេស្សវណ​មហារាជ​ ​បាន​ប្រាប់​សេចក្តី​នេះ​ ​ដែល​ខ្លួន​បានឮ​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​ដែល​ខ្លួន​បាន​ទទួល​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​ ​ក្នុង​បរិសទ្យ​របស់​ខ្លួន​។​ ​កាល​វេស្សវណ​មហារាជ​ ​ពោល​សេចក្តី​នេះ​ ​ក្នុង​បរិសទ្យ​របស់​ខ្លួន​ ​ជ​នវ​ស​ភយ​ក្ស​ ​ក៏​ក្រាបទូល​សេចក្តី​ ​ដែល​ខ្លួន​បានឮ​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​ ​ដែល​ខ្លួន​បាន​ទទួល​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​ ​ដល់​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636816197990396942
ទៅកាន់ទំព័រ៖