ព្រះត្រៃបិដក ភាគ ១៧
បានទ្រង់ព្រះសណ្តាប់សេចក្តីនេះ ទទួលសេចក្តីនេះ ក្នុងទីចំពោះមុខនៃជនវសភយក្ស ជ្រាបច្បាស់ដោយព្រះអង្គឯងហើយ ទើបត្រាស់ប្រាប់ដល់ព្រះអានន្ទមានអាយុ។ លុះព្រះអានន្ទមានអាយុ បានឮ បានទទួលក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគហើយ ទើបប្រាប់សេចក្តីនេះ ដល់ពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា។ សាសនព្រហ្មចរិយធម៌នេះមាំមួន ដល់នូវសេចក្តីចំរើន ផ្សាយទៅសព្វទិស អ្នកផងបានដឹងច្រើនគ្នាហើយ កើតមានក្រាស់ក្រែល ត្រាតែពួកទេវតា និងមនុស្សចេះសំដែងដោយស្រួលបាន។
ចប់ ជនវសភសូត្រ ទី៥។
ID: 636816198239091166
ទៅកាន់ទំព័រ៖