ព្រះត្រៃបិដក ភាគ ១៧

ឃើញ​ ​សម្បុរ​ជាប្រក្រតី​នោះ​ ​(​ក៏​ប្រាកដ​)​ ​ក្នុង​គន្លង​ចក្ខុ​របស់​ទេវតា​ជាន់​តាវត្តិង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ណា​សន​ង្កុ​មារ​ព្រហ្ម​ ​មាន​ប្រាកដ​ដល់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ព្រហ្ម​នោះ​ ​ក៏​រុងរឿង​កន្លង​នូវ​ពួក​ទេវតា​ឯទៀត​ ​ដោយ​សម្បុរ​ផង​ ​ដោយ​យស​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រូប​ដែល​ធ្វើ​ដោយ​មាស​ ​រមែង​រុងរឿង​កន្លង​នូវ​រាងកាយ​ ​របស់​មនុស្ស​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ណា​សន​ង្កុ​មារ​ព្រហ្ម​ ​មាន​ប្រាកដ​ដល់​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​ព្រហ្ម​នោះ​ ​ក៏​រុងរឿង​កន្លង​នូវ​ពួក​ទេវតា​ឯទៀត​ ​ដោយ​សម្បុរ​ផង​ ​ដោយ​យស​ផង​ ​ដូច្នោះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ណា​សន​ង្កុ​មារ​ព្រហ្ម​ ​មាន​ប្រាកដ​ដល់​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​មិន​មាន​ទេវតា​ណាមួយ​ក្នុង​បរិសទ្យ​នោះ​សំពះ​ ​ឬ​ក្រោក​ទទួល​ ​ឬក៏​អញ្ជើញ​ដោយ​អាសនៈ​ឡើយ​។​ ​ពួក​ទេវតា​ទាំងអស់​ស្ងៀម​ព្រងើយ​ ​នាំគ្នា​អង្គុយ​ផ្គង​អញ្ជលី​ ​លើ​បល្លង្ក​គិត​គ្នា​ថា​ ​ឥឡូវនេះ​ ​សន​ង្កុ​មារ​ព្រហ្ម​ ​ប្រាថ្នា​នឹង​គង់​លើ​បល្លង្ក​របស់​ទេវតា​ណា​ ​ក៏​គង់​លើ​បល្លង្ក​ ​របស់​ទេវតា​នោះ​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​គង់​លើ​បល្លង្ក​របស់​ទេវតា​ណា​ ​ទេវតា​នោះ​ ​ក៏បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ ​ទេវតា
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636816202076810671
ទៅកាន់ទំព័រ៖