ព្រះត្រៃបិដក ភាគ ១៧

ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ធម៌​ទាំងឡាយ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចំរើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចំរើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​ ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ ​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​នី​វរ​ណៈ​ទាំង៥​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​នី​វរ​ណៈ​បព្វៈ​ ​។​


 [​១២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​ ​នៅ​មានត​ទៅទៀត​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ឧបាទានក្ខន្ធ​ទាំង៥​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ឧបាទានក្ខន្ធ​ទាំង៥​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដោយ​វិធី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​(​ពិចារណា​ឃើញ​ដូច្នេះ​ថា​)​ ​រូប​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​(​១​)​ ​ធម៌​ដែល​ជាទី​កើតឡើង​នៃ​រូប​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​(​២​)​ ​ធម៌​ដែល​ជា​ដែន​វិនាស​ទៅ​នៃ​រូប​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​(​៣​)​ ​វេទនា​ ​មាន​
​(​១​)​ ​មានន័យ​លក្ខណៈ​ក្នុង​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​មជ្ឈឹ​មនិ​កាយ​ ​មូល​បណ្ណា​សកៈ​ ​ត្រង់​ពួក​ខន្ធ​បព្វៈ​ឯណោះ​ហើយ​។​ ​(​២​)​ ​មានន័យ​លក្ខណៈ​ក្នុង​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​មជ្ឈឹ​មនិ​កាយ​ ​មូល​បណ្ណា​សកៈ​ ​ត្រង់​ពួក​ខន្ធ​បព្វៈ​ឯណោះ​ហើយ​។​ ​(​៣​)​ ​មានន័យ​លក្ខណៈ​ក្នុង​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​មជ្ឈឹ​មនិ​កាយ​ ​មូល​បណ្ណា​សកៈ​ ​ត្រង់​ពួក​ខន្ធ​បព្វៈ​ឯណោះ​ហើយ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636816302203477589
ទៅកាន់ទំព័រ៖